កីឡា

Messi សុខចិត្តបន្តនៅ Barcelona ទាំងកាត់ប្រាក់ខែ ពាក់កណ្តាល

កីឡាករម្ចាស់ពានរង្វាន់ កីឡាករល្អបំផុត លើលោក Ballon d’Or ទាំង៦សម័យ Lionel Messi ទីបំផុតត្រូវបានគេដឹងថា នឹងប្តេជ្ញាចិត្តក្នុងការបន្តរស់នៅ ជាមួយនឹងក្លឹប Barcelona ជាមួយនឹងកុងត្រាថ្មីហើយ។

ទោះបីជាមានព័ត៌មាន ចេញផ្សាយជារឿយៗថា គាត់នឹងចាកចេញក្តី ក្រោយកុងត្រារបស់កីឡាករ ត្រូវបានផុតកំណត់ តាំងតែពីខែមិថុនា ប៉ុន្តែនៅសប្តាហ៍នេះ The Goal ហ៊ានអះអាងថា Messi បានសម្រេចចិត្ត ក្នុងការបន្តរស់នៅ ជាមួយនឹង Camp Nou ដដែលប៉ុន្តែជាមួយនឹងកុងត្រា ដែលមានតម្លៃប្រាក់កម្រៃទាបជាងមុន ដល់ទៅពាក់កណ្តាល។

ប្រភពដដែលបានបញ្ជាក់ទៀតថា កុងត្រាថ្មីដែលមានរយៈពេល រហូតទៅដល់៥ឆ្នាំ ពីប្រាក់កម្រៃពាក់កណ្តាល ដែលខ្លួនធ្លាប់បានទទួល កាលពីរដូវកាលមុន ៧៥លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល ហើយបើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គាត់អាចរកបានទៅដល់ ៥៥០លានអ៊ឺរ៉ូមកហើយ៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top