កីឡា

Donnarumma ចុះកុងត្រា​ ជាមួយនឹងក្លឹបអ្នកមាន បារាំងជាផ្លូវការ

កីឡាករអ៊ីតាលី វ័យ២២ឆ្នាំ Gianluigi Donnarumma ទីបំផុតត្រូវបានគេដឹងថា បានឈានទៅដល់ការចុះកុងត្រា ជាផ្លូវការហើយជាមួយ នឹងក្លឹបអ្នកមា នបារាំង PSG ក្នុងនាមជាកីឡាករ ដែលគ្មានតម្លៃខ្លួន ក្រោយពេលដែលកុងត្រា របស់គាត់ជាមួយនឹង AC Milan ត្រូវបានផុតកំណត់ទៅ។

PSG កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសអំពីកុងត្រានេះ ជាផ្លូវការបន្ទាប់ពីអ្នកចាំទីរូបនេះ ទើបតែបានលើកពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ ជូនក្រុមជម្រើសជាតិ អ៊ីតាលី ប៉ុន្មានថ្ងៃកន្លងមកនេះ ។

Donna វ័យទើបតែ២២ឆ្នាំ បានសរសេរសំបុត្រ លាក្លឹប AC Milan ជាមួយនឹងកុងត្រា ដែលមានរយៈពេលដល់ទៅ៥ឆ្នាំ ទោះបីជាធ្លាប់បានបង្ហាញខ្លួន ឲ្យក្លឹបអ៊ីតាលីនេះសរុប រហូតទៅដល់ ២៥១ដង កន្លងមកហើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top