កីឡា

មក​ដឹង​ពី​ថ្លៃ​ពល​កម្ម​ Donnarumma នៅ​ក្លឹប​ថ្មី PSG ខ្ពស់​មិន​ធម្មតា

Paris St-Germain បាន​បំពេញ​ការ​ផ្ទេរ​យក​អ្នក​ចាំ​ទី​​ ជម្រើសជាតិ​អ៊ីតាលី Gianluigi Donnarumma រួចរាល់​ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​វ័យ​២២​ឆ្នាំ​​ ចូលរួម​ជាមួយ PSG បន្ទាប់​ពី​ជាប់​ឈ្មោះ​​ជា​កីឡាករ​ឆ្នើម ​ប្រចាំ​ព្រឹត្តិការណ៍​​ Euro ដោយ​អ៊ីតាលីជា​ម្ចាស់​ពានកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ Donnarumma បាន​ចុះ​កុងត្រា​រយៈពេល ​៥​ឆ្នាំ​ជាមួយ​ក្លឹប​ថ្មី និង​​ទទួល​បាន​ប្រាក់​ឈ្នួល​១២​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

Donnarumma សម្រេច​មក​​លេង​នៅ PSG បន្ទាប់​ពី​កុងត្រា​របស់​គេ ​បាន​អស់​​នៅ​ក្លឹប AC Milan។ អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​អ៊ីតាលី​រូប​នេះ​បាន​បង្ហាញ​ខ្លួន ​២៥១​ប្រកួត​​ឲ្យ​ Milan គិត​គ្រប់​កម្មវិធី ក្រោយ​លេង​អាជីព​ ជា​ផ្លូវ​ការ​ដំបូង​ នៅ​អាយុ​ត្រឹម​១៦​ឆ្នាំ​ប៉ុណ្ណោះ៕ ប្រភព៖ សប្បាយ

Most Popular

To Top