កីឡា

ទីបំផុត​រក​ឃើញ ​គ្រាប់​បាល់​​ល្អ​បំផុត ​ប្រចាំ​ព្រឹត្តិការណ៍ Euro ២០២០ ហើយ

គ្រាប់​បាល់​របស់​កីឡាករ Patrik Schick ទាត់​បញ្ចូល​ទី​ទល់​នឹង​ស្កុតឡែន ត្រូវ​បាន​បោះឆ្នោត​ជាប់​ជា​គ្រាប់​ល្អ​បំផុត ​ប្រចាំ​ព្រឹត្តិការណ៍ Euro ២០២០។

ខ្សែ​ប្រយុទ្ធ​របស់​ជម្រើសជាតិ​ឆេក ​​ខាង​លើ​​បាន​ទាត់​បាល់ ​ពី​ពាក់​កណ្ដាល​តារាង​បញ្ចូល​ ទី​យ៉ាង​អស្ចារ្យ អំឡុង​ពេល​ការ​ប្រកួត ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​ខែ​មុន។ Schick បាន​សម្រេច​​ចិត្ត​ទាត់​បាល់​​ចម្ងាយ​ជិត​៤៦​ម៉ែត្រ រំលង​អ្នក​ចាំ​ទី​ រួច​ចូល​ទី​​យ៉ាង​ភ្ញាក់ផ្អើល។

ក្នុង​ការ​ប្រកួត​នោះ​ឆេក​បាន​យក​ឈ្នះ​ស្កុតឡែន ២-០។ គ្រាប់​បាល់​​ល្អ​​ទី​២​ប្រចាំ​ព្រឹត្តិការណ៍ Euro បាន​ទៅ​លើ Paul Pogba ទាត់​ចូល​ស្វីស​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ។ ហើយ​គ្រាប់​ល្អ​ទី​៣​បាន​ទៅ Luka Modric ទាត់​ចូល​ស្កុតឡែន៕

Most Popular

To Top