គ្រាប់បាល់របស់កីឡាករ Patrik Schick ទាត់បញ្ចូលទីទល់នឹងស្កុតឡែន ត្រូវបានបោះឆ្នោតជាប់ជាគ្រាប់ល្អបំផុត ប្រចាំព្រឹត្តិការណ៍ Euro ២០២០។
ខ្សែប្រយុទ្ធរបស់ជម្រើសជាតិឆេក ខាងលើបានទាត់បាល់ ពីពាក់កណ្ដាលតារាងបញ្ចូល ទីយ៉ាងអស្ចារ្យ អំឡុងពេលការប្រកួត ក្នុងវគ្គសន្សំពិន្ទុកាលពីខែមុន។ Schick បានសម្រេចចិត្តទាត់បាល់ចម្ងាយជិត៤៦ម៉ែត្រ រំលងអ្នកចាំទី រួចចូលទីយ៉ាងភ្ញាក់ផ្អើល។
ក្នុងការប្រកួតនោះឆេកបានយកឈ្នះស្កុតឡែន ២-០។ គ្រាប់បាល់ល្អទី២ប្រចាំព្រឹត្តិការណ៍ Euro បានទៅលើ Paul Pogba ទាត់ចូលស្វីសក្នុងវគ្គ១៦ក្រុមចុងក្រោយ ។ ហើយគ្រាប់ល្អទី៣បានទៅ Luka Modric ទាត់ចូលស្កុតឡែន៕