ប្រធាន UFC លោក Dana White បាននិយាយទៅកាន់ សាព័ត៌មាន TMZ Sports នៅក្នុងថ្ងៃនេះថា កំពូលកីឡាករ Conor McGregor នឹងត្រូវការរយៈពេល ១ឆ្នាំ ដើម្បីព្យបាលរបួស បាក់ជើងរបស់គេ។
លោក Dana បាននិយាយថា៖” McGregor ទើបចេញពីមន្ទីរពេទ្យអម្បាញ់មិញនេះ ខ្ទង់ ១០ ១៥នាទីមិញហ្នឹង។ គេនឹងស្នាក់នៅ Los Angeles មួយរយៈប៉ុន្តែក្រៅពីនេះ ខ្ញុំមិនដឹងថា គេទៅផ្ទះរបស់គេ ឬគេទៅណាទៀតបន្តនោះឡើយ។ យ៉ាងណាក្ដី គេនឹងត្រលប់មកវិញក្នុងរយៈពេល ១ឆ្នាំ “។
McGregor មានរបួសបាក់ជើងនេះ ដោយសារគេបាន ភ្លាត់ជើងដោយខ្លួនឯង នៅក្នុងការប្រកួតជាមួយ Dustin Poirier ក្នុងកម្មវិធី UFC 264 កាលពីពេលថ្មីៗនេះ។
ទាក់ទិននឹងការចាកចេញ របស់ McGregor ក្នុងរយៈពេលដ៏យូរនេះ UFC ត្រូវបានគេសន្និដ្ឋានថា អាចនឹងមានការខាតបង់ប្រាក់ចំណូលច្រើន ដោយសារតែអ្នកមើល ការប្រកួតរបស់ខ្លួន អាចនឹងមានការធ្លាក់ចុះ៕ ប្រភព៖សប្បាយ