គ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich លោក Julian Nagelsmann ត្រូវបានគេដឹងថា នឹងនៅតែមានអារម្មណ៍ធម្មតា មិនព្រួយបារម្ភខ្លាំងឡើយ ចំពោះបញ្ហាដោះដូរកីឡាករថ្មី ទាំងដែលបច្ចុប្បន្នក្លឹបហាក់ដូចជា មានភាពយឺតយ៉ាវ ចំពោះការនាំចូលកីឡាករចំណូលថ្មីក្តី។

មិនត្រឹមតែប៉ុណ្ណោះ ក្លឹបក៏បានត្រឹមទទួលភាពខកខានចិត្តផងដែរ នៅក្នុងការប្រកួតបើករដូវកាលដំបូង បានត្រឹមបរាជ័យទៅលើក្រុម Koln កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល ៣ទល់នឹង២ ដែលជាការប្រកួតដឹកនាំដំបូង របស់គ្រូបង្វឹកថ្មីផងនោះ។
លោក Nagelsmann អតីតគ្រូបង្វឹករបស់ក្លឹប RB Leipzig បានបញ្ជាក់ថាលោក នៅតែរីករាយទៅនឹងការរីកចម្រើន របស់ក្លឹបនៅពេលនេះ ទោះបីជាតារាឆ្នើមៗរបស់ក្លឹបជាច្រើន បានបាត់បង់ទៅឲ្យក្លឹបផ្សេងម្តងមួយៗ ក្តីដូចជាកីឡាករ David Alaba, Javier Martinez និង Jerome Boatengជាដើម៕ ប្រែសម្រួល៖ស៊ុនលី
