កីឡា

Jimenez អាចបង្ហាញខ្លួន ដំបូងឡើងវិញ ឲ្យ Wolves

កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មិកស៊ិក Jimenez ត្រូវបានគេដឹងថា អាចបង្ហាញខ្លួន ជាលើកដំបូងវិញហើយ នៅក្នុងការប្រកួត ឲ្យក្លឹបរបស់ខ្លួន នៅអង់គ្លេស Premier League នោះវិញ ហើយគឺជាការប្រកួតបើករដូវកាល ប៉ះនឹងក្រុម Crewe Alexandra។

គួរឲ្យដឹងដែរកីឡាករ Raul Jimenez រូបនេះបានខកខាន ក្នុងការចូលរួមប្រកួត ជាមួយនឹងឈុតធំរបស់ Wolves តាំងតែពីខែវិច្ឆិកាមកម្ល៉េះ ក្រោយទទួលរងរបួសធ្ងន់ធ្ងរ ចំលលាក្បាល និងថែមទាំងឈានទៅដល់ ការវះកាត់ផងដែរ។

ការវិលត្រឡប់មវិញនេះផងដែរ ក៏ធ្វើឡើងចំពេលមានវត្តមាន របស់គ្រូបង្វឹកថ្មីលោក Bruno Lage ដែលទើបតែបានប្រកាស មកជំនួសតំណែង របស់លោក Nuno Espirito Santo ដែលបានសម្រេចចិត្ត ចាកចេញទៅធ្វើការ ជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top