កីឡា

Brighton ព្រមទទួលយក សំណើរសុំទិញ White ពី Arsenal ហើយ

ក្លឹបកាំភ្លើងធំ Arsenal ត្រូវបាន The Goal ចេញផ្សាយថា នឹងអាចបញ្ចប់ទៅនៃការចុះកុងត្រា នាំយកកីឡាករជម្រើសជាតិអង់គ្លេស Ben White បានហើយពីក្លឹប Brighton នៅពេលដែលកីឡាកររូបនេះ នឹងវិលត្រឡប់ពីវិស្សមកាល រដូវកាលរួចមក។

ប្រភពដដែលបានឲ្យដឹងដែរថា Brighton គឺបានទទួលយកសំណើរ ជាទឹកប្រាក់ប្រមាណជា ៥០លានផោនពីក្លឹបកាំភ្លើងធំ Arsenal រួចរាល់ហើយសម្រាប់នាំយក កីឡាករខ្សែការពារកណ្តាលរូបនេះ មកលេងនៅក្នុងទឹកដី Emirates។

គួរឲ្យដឹងដែរថាមុននៃការទទួលយកនេះ បានកើតឡើងក្លឹបកាំភ្លើងធំ គឺត្រូវបានគេជឿជាក់ថា បានដាក់សំណើរ ចំនួន២ដងរួចមកហើយ ប៉ុន្តែត្រូវបានបដិសេធ ពីសំណាក់ Brigthon ទាំងពីរដង ចំពោះកីឡាករ វ័យ២៣ឆ្នាំរូបនេះ ប៉ុន្តែលើកចុងក្រោយនេះតម្លៃខ្លួន គឺជាអ្វីដែល Brighton ចង់បានដូច្នេះជឿជាក់ថា រដូវកាលក្រោយយើង នឹងឃើញវត្តមាន របស់ White នៅក្នុងឈុតរបស់កាំភ្លើងធំ ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top