កីឡា

United ចង់​ខ្ចី​ជើង Vinicius មក​​លេង​នៅ​អង់គ្លេស ហើយ​អាច​ទិញ​ផ្ដាច់​បើ​លេង​ល្អ

ក្លឹប Manchester United មាន​បំណង​ចង់​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Vinicius Jr មក​​លេង​នៅ Premier League ដោយ​ចង់​ខ្ចី​ជើង​សិន មុន​ពេល​សម្រេ​ចិត្ត​ទិញ​ផ្ដាច់។

United និង Real Madrid កំពុង​​និយាយ​ថ្លៃ​គ្នា​​នៃតម្លៃ​ខ្លួន ​របស់​ខ្សែ​ការពារ Raphael Varane ខណៈ​ក្លឹប​និង​សាមី​ខ្លួន​បានន​និយាយ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន ​រួចរាល់​ហើយ។ បើ​តាម​ The Mirror ពេល​នេះ​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​​ បាន​ស្នើ​ចង់​ខ្ចី​ជើង Vinicius ពី​ក្លឹប Real Madrid ម្នាក់​ទៀត។

Man Utd ចង់​ខ្ចី​ជើង​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​សិន ប្រសិន​បើ​លេង​បាន​ល្អ ​ក្លឹប​នឹង​​មាន​បំណង​ចង់​ទិញ​ផ្ដាច់។ អ្វី​ដែល​ជា​រឿង​លំបាក​របស់ United គឺ Madrdrid ចង់​បាន​តម្លៃ​ខ្លួន​​របស់ Vinicius យ៉ាងតិច​៦៨,៥​លាន​ផោន។

Vinicius ចូលរួម​ជាមួយ Madrid កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៨ ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន ​ផ្ទេរ​ពី​ក្លឹប​នៅ​ប្រេស៊ីល Flamengo៕ ប្រភព៖សប្បាយ

Most Popular

To Top