កីឡា

អបអរសាទរ! ស្ងាត់ៗស្មាត់ធំស្នងការ កែវ សុធារិទ្ធ ភ្ជាប់ពាក្យ​នឹងគូដណ្ដឹង​​​ ដ៏ស្រស់ស្អាត

ស្មាត់ធំរបស់ក្លឹបបាល់ទះ ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កែវ សុធារិទ្ធ កាលពីម្សិលមិញនេះ បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយនឹងគូដណ្ដឹង ដ៏ស្រស់សោភា ស៊ីណាល់ ស្រីនៀត ស្របពេលគ្មានសកម្មភាព បាល់ទះ និងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មិនទាន់​ស្រាកស្រាន្ត។

តាមការសាកសួររបស់ Sabay អំពីចំណងស្នេហ៍ ដែលឈានដល់ភ្ជាប់ពាក្យនេះ កែវ សុធារឹទ្ធ ប្រាប់ថាលោកនិងគូដណ្ដឹង បានស្គាល់និងស្រលាញ់គ្នា អស់រយៈពេលជាងមួយឆ្នាំហើយ ហើយគូដណ្ដឹងដ៏ស្រស់ផូរផង់រូបនេះ ស្គាល់លោកតាមរយៈ ការលេងបាល់់ទះ។

បើនិយាយ ពីគម្រោងចូល​រោងជ័យ អ្នកទាំងពីរមិន​ទាន់​ប្រាកដ​ថា ​ខែ​ណា​ឆ្នាំ​ណា​ទេ ដោយ​ត្រូវរងចាំមើល​ស្ថានភាព កូវីដ-១៩ ក្នុងប្រទេសល្អប្រសើរ ឡើងវិញសិន។

គួរបញ្ជាក់ថា ស្មាត់ជំនាញដេញបាល់លឿន កែវ សុធារិទ្ធ និងគូដណ្ដឹងវ័យ​២១​ឆ្នាំ​ មក​ពី​ខេត្ត​តាកែវ ស៊ីណាល់ ស្រីនៀត សុទ្ធតែមានអាជីព ជាមន្ត្រីប៉ូលិសដូចគ្នា៕ ប្រភព៖សប្បាយ

Most Popular

To Top