កីឡា

PSG ចាប់ផ្តើមទាក់ទង Vinicius របស់ Real Madrid

កីឡាករប្រេស៊ីលឆ្នើម J. Vinicius មកដល់ពេលនេះបានបង្ហាញ ទំរង់លេងយ៉ាងល្អសម្រាប់ Real Madrid និងកំពុងធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ប៉ុន្តែទោះបីជាយ៉ាងណាក្តី កុងត្រាថ្មីរបស់គាត់ នៅមិនទាន់ត្រូវបានបន្តនៅឡើយ។

យោងតាមការចេញផ្សាយរបស់ The El Nacional និង The Goal បានអះអាងថា នៅពេលនេះក្លឹបមហាសេដ្ឋីបារាំង PSG កំពុងតែព្យាយាមចាប់ផ្តើម ទំនាក់ទំនងជាមួយនឹង កីឡាកររូបនេះហើយ ដើម្បីអាចផ្ទេរគាត់មកចូលរួម លេងនៅលីគបារាំង។

PSG បានទាក់ទងដោយផ្ទាល់ជាមួយនឹង Vinicius វ័យ២១ឆ្នាំរូបនេះទោះបីជាបានដឹងហើយថា កីឡាករប្រេស៊ីលរូបនេះ មិនមានបំណងចង់ចាកចេញក៏ដោយក្តី ខណៈដែលក្លឹបបារាំងនេះសង្ឃឹមថា មិត្តរួមក្រុមជម្រើសជាតិដូចជា Neymar និង Marquinho នឹងអាចជួយសម្រួលដល់កិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top