កីឡា

ភ្នាក់ងារកីឡាករ Vinicius ចេញមកបញ្ជាក់ អំពីអនាគតរបស់កីឡាករ

ភ្នាក់ងាររបស់កីឡាករឆ្នើមប្រេស៊ីល Vinicius Jr. បានចេញមកបង្ហាញអំពីពន្លឺនៃអនាគត និងផែនការខាងមុខរបស់កីឡាករផ្ទាល់ដើម្បីអាចក្លាយខ្លួន ជាកីឡាករប្រកួតប្រជែងយ៉ាងប្រកៀក ប្រកិតជាមួយនឹងកីឡាករឆ្នើមផ្សេងទៀតដូចជា Kylian Mbappe និង Elring Haaland ផង។

ទោះបីជាបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ នៅរដូវកាលនេះក្តីប៉ុន្តែព័ត៌មានចចាមអារ៉ាម ជាច្រើនបានសរសេរថាកីឡាករវ័យ២០ឆ្នាំរូបនេះ នឹងអាចសម្រេចចិត្តចាកចេញ ពីក្លឹបនាពេលខាងមុខ។

រដូវកាលនេះ Vini រកបាន២១គ្រាប់ និងជួយក្រុមរកបាន២៣គ្រាប់ ទោះបីជាមិនអាចជួយ Real Madrid លើកពានរង្វាន់ La Liga ក្តីហើយឆ្លើយតបទៅនឹងព័ត៌មានចចាមអារ៉ាម ខាងលើភ្នាក់ងារកីឡាករគឺលោក Federico Pena បានបញ្ជាក់ថាកីឡាករកំពុងស្រេកឃ្លានជ័យជំនះ ហើយចង់ធ្វើជាកីឡាករ ដែលមានក្លឹបតែមួយប៉ុណ្ណោះឬយ៉ាងហោចណាស់១៥ឆ្នាំនៅទីនោះ ដើម្បីកសាងស្នាដៃឲ្យបានច្រើនបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top