កីឡា

Aston Villa ចង់ចាយលុយ៤០លានផោន ទិញខ្សែការពារម្នាក់របស់ Roma

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបអង់គ្លេស Aston Villa កំពុងធ្វើការតាមដានកីឡាករខ្សែការពារឆ្នើមម្នាក់របស់ក្លឹបយក្សអ៊ិតាលី Romaទាំងបានដឹងហើយថា តម្លៃខ្លួនកីឡាកររូបនេះមិនទាបនោះទេ។

កីឡាករខ្សែការពារ Roger Ibanez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Roma អាចមានតម្លៃខ្លួនចន្លោះពី៣៥ទៅ៤០លានអឺរ៉ូខណៈដែល Villa ប្រហែលជានឹងអាចជ្រើសយកការដោះដូរកីឡាករដើម្បីចរចា Roma។

Roger បានបង្ហាញខ្លួនចំនួន៤៤ដងរដូវកាលនេះ និងថែមទាំងអាចរកគ្រាប់បានដល់ទៅ៣គ្រាប់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top