កីឡា

ការប្រកួតផ្តាច់ព្រ័ត្រ Champoins League ​ធ្វើឡើងនៅទីណា?

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ធំបំផុតប្រចាំឆ្នាំរវាងក្លឹបខ្លាំងៗនៅអឺរ៉ុប ត្រូវបានឈានមកដល់ពេលវេលាប្រកួតដោយក្នុងនោះ ក្រុមខ្លាំងអង់គ្លេស Man City នឹងត្រូវប៉ះក្រុមខ្លាំងអ៊ីតាលី Inter Milan ។

ពានរង្វាន់ឆ្នាំ២០២៣នេះការប្រកួតនឹងត្រូវប្រព្រឹត្តទៅ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួគី ដែលធ្លាប់ជាកន្លែងទទួលរៀបចំព្រឹត្តិការណ៍នេះ អស់រយៈពេលជាច្រើនដងមកហើយកាលពីអតីតកាល។

Man City យប់មិញនេះធ្វើបានល្អខ្លាំងបំផុតក្រោយការប្រកួតជើងទី ១បានត្រឹម ១ស្មើរួចមកប៉ុន្តែប្រកួតលើកនេះ Man City ធ្វើបានទៅដល់៤គ្រាប់មិនឲ្យ Real Madrid តដៃរួឡើយ។

គួរឲ្យដឹងដែរថាការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡាដ្ឋាន Ataturk Olympic នាទីក្រុងអ៊ីស្តង់ប៊ូលនាយប់ថ្ងៃសៅរ៍ទី ១០ខែមិថុនាដែលម៉ោងចាប់ផ្តើមនឹងគឺពីម៉ោង ៨យប់ម៉ោងនៅអង់គ្លេស តទៅ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top