កីឡា

Pep និយាយថា ជ័យជំនះលើ Real Madrid គឺជាប្រវត្តិប្រកួតដ៏អស្ចារ្យបំផុតរបស់គាត់នៅ Champions League

ក្រោយចប់ការប្រកួតដ៏អស្ចារ្យយកជ័យជំនះលើក្រុមខ្លាំង Real Madrid ក្នុងលទ្ធផល ៤ទល់នឹង ០កាលពីយប់មិញនេះគ្រូបង្វឹកលោក Pep Guardiola បានធ្វើការលើកសរសើរទំរង់លេងរបស់ក្រុមយ៉ាងខ្លាំង។

គ្រូបង្វឹករបស់ Man City រូបនេះបានលើកឡើងដែរថា ជ័យជំនះនេះគឺជាជ័យជំនះដ៏អស្ចារ្យជាងគេបំផុត ក្នុងចំណោមការប្រកួតទាំងអស់ដែលធ្លាប់មានបទពិសោធជាមួយ នឹងពានរង្វាន់ធំផុតរបស់អឺរ៉ុប Champions League មួយនេះ។

លោក Pep ក៏បានប្រៀបធៀបដែរថា វាគឺជាការប្រកួតដែលគាត់ពេញចិត្តបំផុត ពោលគឺជាងការប្រកួតជ័យជំនះលើក្រុម Real Madrid កាលពីឆ្នាំ២០០៩ម្តងនិងឆ្នាំ២០១១ម្តងផងដែរក្នុងនាមគ្រានោះជាគ្រូបង្វឹករបស់ក្លឹប Barcelona៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top