កីឡា

Vinicius បង្ហាញពីបំណង ចង់បន្តរស់នៅ ជាមួយនឹង Real Madrid ក្នុងរយៈពេលយូរ

កីឡាករប្រេស៊ីល Vinicius Junior នៅសប្តាហ៍នេះ បានធ្វើការលើកឡើង ដោយសង្ឃឹមថា នឹងអាចបន្តរស់នៅ ជាមួយនឹង ក្លឹប Real Madrid ក្នុងរយៈពេលដ៏យូរបន្ថែមទៀត ប៉ុន្តែមិនទនា់ប្រញាប់ប្រញាល់ ដើម្បីបន្តកុងត្រាថ្មី នៅឡើយនោះទេ ។

កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មកទល់បច្ចុប្បន្នមានកុងត្រា ដែលមានសុពលភាព រហូតទៅដល់ឆ្នាំ២០២៤ ប៉ុន្តែមានប្រភព របាយការណ៍បានអះអាងថា ក្លឹបកំពុងមានផែនការធំ មួយដើម្បីអាចបន្តកុងត្រាថ្មី ជូនគាត់នាពេលខាងមុខនេះ ។

កីឡាករផ្ទាល់បាននិយាយបែបនេះថា ខ្ញុំមិនទាន់ត្រូវបានក្លឹបទាក់ទង មកនិងប្រាប់អំពីផែនការ របស់គេនៅឡើយទេ ប៉ុន្តែខ្ញុំមិនប្រញាប់នោះឡើយពីព្រោះថាយើងនៅសល់ ពេលវេលាច្រើនទៀត ដែលអាចនិយាយចរចាគ្នាបាន ។

គាត់បន្តថា ពិតណាស់ដែលខ្ញុំចង់បន្តកុងត្រាថ្មី ពីព្រោះខ្ញុំមានបំណងចង់រស់នៅទីនេះ ឲ្យបានយូរបំផុត ប៉ុន្តែកុងត្រាដែលខ្ញុំមាន បច្ចុប្បន្នគឺជាកុងត្រាដែលសល់ពីពេល ដែលខ្ញុំមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top