ស្មាត់ធំរបស់ក្លឹបបាល់ទះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កែវ សុធារិទ្ធ កាលពីម្សិលមិញនេះ បានភ្ជាប់ពាក្យស្ងាត់ៗ ជាមួយនឹងគូដណ្ដឹង ដ៏ស្រស់សោភា ស៊ីណាល់ ស្រីនៀត ស្របពេលគ្មានសកម្មភាព បាល់ទះ និងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មិនទាន់ស្រាកស្រាន្ត។
តាមការសាកសួររបស់ Sabay អំពីចំណងស្នេហ៍ ដែលឈានដល់ភ្ជាប់ពាក្យនេះ កែវ សុធារឹទ្ធ ប្រាប់ថាលោកនិងគូដណ្ដឹង បានស្គាល់និងស្រលាញ់គ្នា អស់រយៈពេលជាងមួយឆ្នាំហើយ ហើយគូដណ្ដឹងដ៏ស្រស់ផូរផង់រូបនេះ ស្គាល់លោកតាមរយៈ ការលេងបាល់់ទះ។
បើនិយាយ ពីគម្រោងចូលរោងជ័យ អ្នកទាំងពីរមិនទាន់ប្រាកដថា ខែណាឆ្នាំណាទេ ដោយត្រូវរងចាំមើលស្ថានភាព កូវីដ-១៩ ក្នុងប្រទេសល្អប្រសើរ ឡើងវិញសិន។
គួរបញ្ជាក់ថា ស្មាត់ជំនាញដេញបាល់លឿន កែវ សុធារិទ្ធ និងគូដណ្ដឹងវ័យ២១ឆ្នាំ មកពីខេត្តតាកែវ ស៊ីណាល់ ស្រីនៀត សុទ្ធតែមានអាជីព ជាមន្ត្រីប៉ូលិសដូចគ្នា៕ ប្រភព៖សប្បាយ




