អតីតកីឡាករហូឡង់ Andy van der Meyde បាននិយាយថា ខ្លួនធ្លាប់ត្រូវ Zlatan Ibrahimovic ទះកំផ្លៀងកាលលេងនៅ Ajax បន្ទាប់ពីទៅថើបមាត់របស់គេលើឡានក្រុង ។
អ្នកទាំងពីរធ្លាប់លេង ជាមួយគ្នាពីឆ្នាំ២០០១ ដល់២០០៣ ក្នុងក្លឹប Ajax ដែលជាកន្លែង Zlatan ចាប់ផ្ដើមសាងកេរ្តិ៍ឈ្មោះជាកីឡាករ ឆ្នើមម្នាក់ ។ ថ្មីៗនេះ Andy បានរំឭករឿងចាស់មួយ ដែល Zlatan ធ្លាយវាយគេ ដោយសារតែភាពលេងសើចរបស់ខ្លួន ។
“ពេលដែលពួកយើងលេងនៅ Ajax ខ្ញុំតែងតែងអង្គុយជាប់ Zlatan លើរថយន្តក្រុង។ មានម្ដង ពេលដែលគេកំពុងដេក ខ្ញុំបានទៅបន្លំថើបមាត់របស់គេ។ ប៉ុន្មានវិនាទីក្រោយមក ខ្ញុំត្រូវបានគេទះ២ ៣កំផ្លៀង”។ សម្ដីរបស់ Andy van der Meyde។
Zlatan ត្បិតតែមានវ័យ៣៩ឆ្នាំ ប៉ុន្តែកំពុងបន្តអាជីព របស់ខ្លួនលេងនៅ AC Milan ខណៈ Andy បានឈប់លេងបាល់តាំងពីឆ្នាំ២០១២ បច្ចុប្បន្នមានវ័យ៤១ឆ្នាំ។ Andy ធ្លាប់ជាកីឡាកររបស់ Twente, Inter Milan, Everton, PSG និងចុងក្រោយលេងនៅ WKE ៕ sabay