ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានព្រមព្រៀងចុះកុងត្រាថ្មីរយៈពេល១ឆ្នាំជាមួយ AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។
កីឡាករនេះនឹងមិនបានចូលរួមជួយក្លឹបខាងលើពាក់កណ្ដាលរដូវកាល នៅក្នុងរដូវកាលឆ្នាំ២០២២/២៣ខាងមុខ ដោយសារតែមានកំពុងមានរបួសជង្គង់ និងជាសះស្បើយនៅដើមឆ្នាំ២០២៣ឯណោះ។
Zlatan បានព្រមព្រៀងបន្តទៀតជាមួយ AC Milan ដោយព្រមកាត់ប្រាក់ពលកម្ម ដោយនៅក្នុងឆ្នាំនេះគឺមានវ័យ៤១ឆ្នាំហើយ ដោយកីឡាករចូលក្នុងអាជីពកីឡាករបាល់ទាត់អាជីពនេះអស់រយៈពេល ២១រដូវកាលហើយ៕ Source: Sabay