កីឡា

ល្បី​ថា​ Ronaldo មិន​សប្បាយ​ចិត្ត Man Utd កាត់​ប្រាក់​ពលកម្ម​២៥% ព្រោះ​​អត់​ជាប់​​ទៅ​លេង​​ Champions League

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​គេ​ដឹង​​ថា ​កំពុង​មិន​សប្បាយ​ចិត្ត​ នឹង​ក្លឹប​ Manchester United ដោយ​សារ​តែ​ក្លឹប​បាន​កាត់​ប្រាក់​ខែ​២៥% គ្រប់​កីឡាករ​ទាំង​អស់ ​នៅ​រដូវកាល​ខាង​មុខ​ ដោយ​សារ​តែ​ក្លឹប​អត់​ជាប់​កៅអី​ទៅ​លេង​ប្រកួត​ UEFA Champions League។ នេះ​បើ​យោង​តាម​ Manchester Evening News ចុះ​ផ្សាយ​លើ​ Sportbible ។

ដូច្នេះ​ខណៈ​ដែល​ Ronaldo នឹង​ធ្លាក់​មក​លេង​នៅ​ក្នុង​ប្រកួត​ UEFA Europa League ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​ក្លឹប​កាត់​ប្រាក់​ពលកម្ម​ពី​ប្រមាណ​ ៥៧ម៉ឺន​ដុល្លារ​អាមេរិក​ មក​ត្រឹម​៤៣ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​សប្ដាហ៍ សម្រាប់​រដូវកាលឆ្នាំ​២០២២/២៣ខាងមុខ​។

សម្រាប់​រដូវកាល​ថ្មី​នេះ​ Ronaldo ក៏​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ថា​ ចង់​ចាកចេញ​ពី​ក្លឹប​ Man Utd ផង​ដែរ​ ដោយ​ពេល​នេះ​​ភ្នាក់ងារ​កីឡាករ​របស់​គេ​គឺ​ លោក​ Jorge Mendes កំពុង​ស្វែងរក​ជម្រើស​ក្លឹប​ ដែល​សមស្រប​ និង​ហ៊ាន​ចំណាយ​លើ​រូប​គេ​៕ Source: Sabay

Most Popular

To Top