កីឡា

Sterling ព្រមព្រៀង លើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយ ជាមួយនឹង Chelsea

The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានកាន់តែខិតជិតក្នុងការផ្លាស់ប្តូរ ទៅរស់នៅជាមួយនឹងក្លឹបតោខៀវ Chelsea ជាផ្លូវការហើយបន្ទាប់ពីលក្ខខណ្ឌ របស់កីឡាករផ្ទាល់ខ្លួន ត្រូវបានសម្រេចរួមគ្នារវាងភាគីទាំងពីរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា បើទោះបីជាតម្លៃខ្លួន នៅមិនទាន់បានព្រមព្រៀងនៅឡើយក្តី ប៉ូន្តែកីឡាករខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ច្បាស់ហើយថា ពិតជាចង់ផ្ទេរមកចូលរួមជាមួយនឹង Stamford Bridge នៅរដូវក្តៅនេះឲ្យបាន។

កីឡាករវ័យ២៧ឆ្នាំរូបនេះបច្ចុប្បន្ន នៅសល់កុងត្រាត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ ជាមួយនឹងក្លឹបមេឃខៀវ Man City ប៉ុន្តែកុងត្រាថ្មីមិនអាចធ្វើទៅរួច ខណៈដែលម្ចាស់ក្លឹបថ្មីរបស់ Chelsea លោក Todd Boehly នឹងមិនទុកឱកាសក្នុងការធ្វើការ ជាមួយនឹងកីឡាករអង់គ្លេសរូបនេះនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top