កីឡា

Man UTD ឲ្យតម្លៃខ្លួន Antony តិចជាង Ajax ចង់បានដល់ទៅ ២០លានផោន

បិសាចក្រហម Man UTD ដែលជឿជាក់ថា កំពុងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងកីឡាករខ្សែប្រយុទ្ធស្លាប Antony នោះត្រូវបាន The Goal ជឿជាក់ថាបានដាក់សំណើរជាទឹកប្រាក់ ប្រមាណជា៦០លានផោនរួចទៅហើយ ដើម្បីសុំចរចាទិញកីឡាកររូបនេះ ពី Ajax ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្លឹបយក្សហូឡង់មួយនេះ បានទាមទារតម្លៃខ្លួនកីឡាករប្រេស៊ីល រហូតទៅដល់៨០លានផោន។

បិសាចក្រហម Man UTD ត្រូវបានគេជឿជាក់ថា បានព្យាយាមចរចាក្នុងការផ្ទេរ កីឡាកររូបនេះ តាំងតែពីចប់រដូវកាលមុនមកម្ល៉េះ ក្នុងពេលដែលកីឡាករ កំពុងតាមរោមចោម​ ពីសំណាក់ក្លឹបធំៗផ្សេងទៀត នៅអឺរ៉ុបផងដែរនោះ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានធ្វើឡើងនៅឡើយ ទាំងកីឡាករនិងក្លឹប។

តម្លៃខ្លួនរបស់កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបាន Ajax កំណត់តាំងតែពីដំបូងមកហើយ ក្លឹបក៏មិនសូវជាមានបំណង ក្នុងការអនុញ្ញាតិឲ្យកីឡាករឆ្នើមរូបនេះ ចាកចេញពីក្លឹបនោះដែរ។

គួរឲ្យដឹងដែរថាអតីតកីឡាករ របស់ក្លឹបប្រេស៊ីឡ Sao Paulo រូបនេះបានចូលរួមជាមួយនឹង Ajax កាលពីឆ្នាំ២០២០ដោយអាចបង្ហាញខ្លួន បាន៧៨ដងមកហើយ ក្នុងការប្រកួតទាំងអស់របស់ខ្លួន រកបាន២២គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន ១៩គ្រាប់ផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top