កីឡា

Chelsea, Barcelona និង Juventus ប្រជែងយកកីឡាករ ខ្សែការពារ Koulibaly

The Gianluca DiMarzio នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបធំៗរបស់អឺរ៉ុបចំនួន៣ កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីចរចានាំយកកីឡាករ ខ្សែការពារឆ្នើមម្នាក់មកពីអ៊ីតាលី ដើម្បីចូលរួមក្លឹបនារដូវកាលក្រោយ។

នេះមានន័យថាកីឡាករ Koulibaly នឹងមិនអាចបន្តរស់នៅជាមួយនឹងក្លឹប Napoli ទៀតឡើយនៅរដូវក្តៅនេះ ខណៈដែលក្លឹបធំៗដូចជា Barcelona ក្លឹប Chelsea និង Juventus ផងនោះកំពុងបានព្យាយាមទាក់ទង និងចរចាយ៉ាងខ្លាំង ជាមួយនឹងក្លឹបព្រមទាំងភ្នាក់ងារ របស់កីឡាករផង។

ក្នុងចំណោមនេះក្លឹប Juventus ដែលត្រូវបានគេមើលឃើញថា ជាអ្នកដែលនឹងត្រូវតែធ្វើការងារនេះ ឲ្យបានសម្រេចពីព្រោះថា រដូវកាលក្រោយកីឡាករ Matthijs de Ligt អាចនឹងមិនមានវត្តមាន ជាមួយនឹងក្លឹបទៀតឡើយ ខណៈដែលបច្ចុប្បន្នកំពុងមានដំណឹងថា មានក្លឹបជាច្រើនកំពុងចរចា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top