អ្នកប្រដាល់គុនចម្រុះ Conor McGregor ទើបតែបង្ហាញនាវាកម្សាន្តថ្មី ដែលមានតម្លៃដល់ទៅ ៣,៦លានដុល្លារឯណោះ ។
នៅលើបណ្ដាញសង្គម McGregor បានបញ្ចេញរូបនាវា ដែលមានទម្ងន់២៤តោន ប្រវែង១៩ម៉ែត្រ ឈ្មោះថា Lamborghini Tecnomar 63 ។ នាវាមួយគ្រឿងនេះរចនា និងធ្វើឡើងដោយក្រុមហ៊ុន Italian Sea Group និង Tecnomar សហការជាមួយ Lamborghini។
នាវានេះមានចំនួនតែ៦៣គ្រឿងគត់ ដែលផលិតយោង ទៅតាមឆ្នាំដែល Lamborghini ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦៣ ។ តាមការបញ្ជាក់តម្លៃរបស់ Lamborghini Tecnomar 63 គឺ៣,៦លានដុល្លារ ៕ sabay