ភ្នំពេញ ៖ លោកគ្រូបង្វឹក ហែម ថុនពន្លឺ បានប្រាប់ពីទីក្រុងតូក្យូថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០ ២១នេះ កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា បានចូលរួមអាងហែលទឹក ដើម្បីធ្វើការហាត់ហ្វឹកហ្វឺន របស់ក្រុមហែលទឹកជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមចូលរួមការ ប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ។
លោកគ្រូបានបន្តថា ក្រុមហែលទឹកជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា នៅមណ្ឌលហែលទឹក Tokyo Aquatics Centre (Tokyo 2020) ។
សម្រាប់វិញ្ញាសា របស់អត្តពលិកហែលទឹកជម្រើសកម្ពុជា រួមមានកីឡាករ ហែម ប៉ុច ៥០ម៉ែត្រហែលដោយរបៀបសេរី និងកីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត ៥០ម៉ែត្រ ហែលដោយរបៀបសេរី ៕ដោយ៖លី ភីលីព


