កីឡា

លោក តែម ម៉ឺន ថ្លែងអំណរ ដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកា ដល់អតីតអ្នកប្រដាល់ គុនខ្មែរ អេ ភូថង

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សូមគោរព ថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិក ដល់លោក អេ ភូថង អតីតកីឡាករ ប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗ ប្រចាំកាយផង។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា កាលល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈ និងកីឡាបាននាំ យកអំណោយដ៏ថ្លៃថ្លា របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាលជាថវិកាចំនួន ១០០០ដុល្លា និងថវិកា របស់ក្រុមការងារផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចំនួន ១០០០ដុល្លា សរុបទាំងអស់ ២០០០ដុល្លា និងថវិកាផ្ទាល់ខ្លួន លោកចំនួន១០០ដុល្លា ប្រគល់ជូននិងសួរសុខទុក្ខ ដល់លោកអេភូថង អតីតកីឡាករប្រដាល់គុនខ្មែរ ដ៏ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ និង ជម្ងឺប្រចាំកាយផ្សេងទៀត ។

លោកប្រធានបន្តថា លោកក៏បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជន គណបក្សប្រជាជនកម្ពុជា ចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយពីជំងឺ។ លើសពីនេះលោកក៏បានថ្លែងអំណរគុណ ចំពោះលោក អេ ភូថង ក្នុងការចូលរួម លើកកម្ពស់ប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ បណ្តុះបណ្តាលយុវជន ឲ្យស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតក ដ៏មានតម្លៃរបស់ជាតិទាំងមូល ។

Most Popular

To Top