កីឡា

Spurs បើកភ្លើងខៀវឲ្យ Man City ដែលបានដាក់សំណើ ដល់ទៅ១៦០លានផោន

The Goal ចេញផ្សាយនៅថ្ងៃសុក្របានអះអាងថា ប្រធានក្លឹប Spurs លោក Levy ទីបំផុតគឺបានសម្រេចចិត្ត ជាចុងក្រោយ ហើយថា
នឹងឲ្យកីឡាករប្រធានក្រុម ជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Harry Kane ក្នុងការចាកចេញ នៅរដូវក្តៅនេះ។

ប្រភពដដែលបានសរសេរទៀតថា Spurs បានឈានទៅដល់ការយល់ព្រម បើកភ្លើងខៀវ អនុញ្ញាតិឲ្យ Harry Kane អាចចាកចេញបានហើយ នៅពេលនេះជាមួយនឹងកញ្ចប់តម្លៃខ្លួន រហូតទៅដល់ ១៦០លានផោនឬប្រមាណជា ២២០លានដុល្លារ ពីសំណាក់ក្លឹបមេឃខៀវ Man City។

ក្រៅពីនោះកីឡាករផ្ទាល់ក៏បានឈានទៅដល់ ការយល់ព្រមក្នុងលក្ខខណ្ឌផ្ទាល់ជាមួយនឹងប្រាក់ កម្រៃប្រចាំសប្តាហ៍ដល់ទៅ៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ផងដែរ នៅជាមួយនឹងកីឡាដ្ឋាន Etihad Staium ។

លោក Levy កន្លងមកធ្លាប់បានអះអាងថាលោកនឹងបើកទ្វាលក់ កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ចេញសម្រាប់តែក្លឹបនៅក្រៅលីគប៉ុណ្ណោះប៉ុន្តែពេលនេះ បែរជាបានផ្លាស់ប្តូរការសម្រេចចិត្ត ទៅវិញមុនរដូវកាលថ្មីមកដល់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top