កីឡា

Man UTD ពិចារណាកីឡាករ Gorekzka ដើម្បីជំនួស Pogba

The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើឆ្នើមបារាំង Paul Pogba សាជាថ្មីត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងកិច្ចចរចាគ្នាមួយ ដើម្បីអាចចាកចេញពីក្លឹបបិសាចក្រហម Man UTD ទៀតហើយ ឲ្យបានក្នុងរដូវក្តៅនេះ។

ជាការត្រៀមទុកបិសាចក្រហម Man UTD ទោះបីជាក៏កំពុងព្យាយាមចរចាសុំបន្តកុងត្រាក្តី ប៉ុន្តែក៏បានចាប់ផ្តើមកំណត់យកគោលដៅកីឡាករថ្មីម្នាក់ ហើយដើម្បីទុកជំនួសតំណែងរបស់ Pogba នាពេលខាងមុខដោយក្នុងនោះកីឡាករ Leon Goretzka ដែលបច្ចុប្បន្នកំពុងលេងឲ្យ Bayern Munich គឺជាអទិភាព។

គួរឲ្យដឹងដែរថា Goretzka រូបនេះមានកុងត្រាបច្ចុប្បន្ននឹងត្រូវផុតកំណត់នាខែមិថុនាឆ្នាំ២០២២ ខាងមុខប៉ុន្តែនឹងអាចក្លាយទៅជាកីឡាករចំណូលថ្មីរបស់ Old Trafford នៅនាទីចុងក្រោយប្រសិនបើ Pogba បច្ចុប្បន្ននឹងសម្រេចចិត្តចូលរួមជាមួយនឹងក្លឹបថ្មីណាមួយនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top