លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងកម្មវិធីស្វាគមន៍ Memphis Depay មកដល់ក្លឹបរបស់លោក នៅថ្ងៃនេះថា ខ្សែប្រយុទ្ធ Lionel Messi បាននិយាយដោយខ្លួនឯងថា គេតែងនៅចង់ នៅបន្តជាមួយក្លឹបលោករហូត។
លោក Laporta បាននិយាយថា៖” Messi តែងតែនិយាយថា គេចង់នៅបន្តជាមួយក្លឹបយើងរហូតហ្នឹង អញ្ចឹងរឿង បន្តកុងត្រាថ្មីរបស់យើងជាមួយគេកំពុងរលូនទៅមុខហើយ ។ យើងកំពុងពិភាក្សាចរចាជាមួយគ្នាទៀត ។ ក្រុមការងាររបស់យើងកំពុងយកចិត្តទុកដាក់ មើលលើការងារមួយនេះណាស់។ អ្វីដែលខាងយើងចង់បានគឺ Messi នៅបន្តជាមួយ Barca យើង។ ចង់ឲ្យគេនៅបន្តយូរឆ្នាំទៀត ដើម្បីជួយលេងជាមួយ Depay អីនេះហើយ “។
លោកក៏បានបន្តថា៖” ពួកយើងពេញចិត្តនឹង អាកប្បកិរិយាមួយនេះណាស់។ នេះជាអ្វីយើងចង់បាន។ Messi ឥឡូវនេះគេកំពុងនៅវិស្សមកាល ប៉ុន្តែគេក៏មានក្រុមការងារគេចាំទាក់ទង ជាមួយយើងជានិច្ច ” ។
គួរបញ្ជាក់ផងដែរបើយោង តាមការចុះផ្សាយព័ត៌មានអេស្ប៉ាញ ជាច្រើនបានឲ្យដឹងថា មូលហេតុដែល Messi និង Barcelona មិនទាន់បន្តកុងត្រាថ្មីបាន គឺដោយសារតែភាគីទាំងសងមិនទាន់ចរចា ត្រូវរ៉ូវគ្នារឿងប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ ៕