កីឡាករអន្តរជាតិវេល Wilson ត្រូវបានគេប្រកាសជាផ្លូវការ ហើយថា នឹងត្រូវទៅចូលរួមជាមួយ នឹងក្លឹបនៅលីគទី២ របស់អង់គ្លេស
Fulham ក្រោយពេលដែលរកឃើញថា ខ្លួនពិតជាលំបាកក្នុងការបង្ហាញខ្លួន ជំរើស១១នាក់ដំបូង របស់ក្រុមលោក Jurgen Klopp។
The Goal បានសរសេរថា ក្លឹប Fulham បានចំណាយលុយ ប្រមាណជា១២លានផោន ដើម្បីនាំយកកីឡាករ Harry Wilson រូបនេះ
ចេញពី Anfield ប៉ុន្តែក្នុងនោះ Liverpool ក៏បានដាក់លក្ខខណ្ឌដើម្បីទទួលបានចំណែក១៥ភាគរយផងដែរ ពីការលក់កីឡាកររូបនេះ
នាពេលខាងមុខ ។
Wilson ទើបតែបានបង្ហាញមុខ សម្រាប់ Liverpool នាពេលចុងក្រោយនេះក្នុងការ ប្រកួតមិត្តភាពបើករដូវកាល យកជ័យជំនះល Mainz
កាលពីថ្ងៃសុក្រ ប៉ុន្តែបែរជាត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃអាទិត្យនេះទៅវិញថា នឹងត្រូវលក់ចេញ ៕
ប្រែសម្រួល៖ស៊ុនលី