កីឡា

Bayern Munich ចាប់អារម្មណ៍ ចង់បាន Werner ពី Chelsea

The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សម្ចាស់ ពានរង្វាន់អាល្លឺម៉ង់ Bundesliga Bayern Munich នៅពេលនេះបានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករ ខ្សែប្រយុទ្ធម្នាក់ ដែលកំពុងលេងនៅអង់គ្លេស ។

Bayern Munich បានបង្ហាញការចង់បាន របស់ខ្លួនជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធអន្តរជាតិ អាល្លឺម៉ង់ Timo Werner ខណៈដែលកីឡាករ ខ្សែប្រយុទ្ធជូរមុខ របស់ខ្លួនម្នាក់ ក៏នឹងត្រូវមានព័ត៌មាន អំពីការចាកចេញនោះគឺ កីឡាករRobert Lewandowski ។

គួរឲ្យដឹងដែរថា Lewandowski កំពុងត្រូវបានទាក់ទង ដោយក្លឹបតោខៀវ CHelsea ខណៈដែល Bayern Munich ចង់បាន Werner របស់ Chelsea ដូចនេះគេងចាមើលឃើញថា នៅរដូវក្តៅនេះការដោះដូរគ្នា ប្រហែលជាអាចធ្វើទៅរួច ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top