កីឡា

Torres ​ត្រលប់​ទៅ AT Madrid ​វិញ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម U19 ​

អតីត​កីឡាករ Fernando Torres ​បាន​ទទួល​ការ​ងារ​ថ្មី​ហើយ ដោយ​ក្លាយ​ជា​គ្រូ​បង្វឹក ​ក្រុម​យុវជន​ ក្រោម​អាយុ​១៩​ឆ្នាំ ​របស់​ក្រុម Atletico Madrid ​។

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ ​បាន​ប្រកាស​ចូល​និវត្តន៍​ នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ក្រោយ​ពី​ចំណាយ​ ពេល​ច្រើន​ឆ្នាំ​នៅ​អឺរ៉ុប ​និង​ក្លឹប​ចុង​ក្រោយ​របស់​គេ Sagan Tosu ​នៅ​ជប៉ុន ។ ក្រោយ​ពី​ចូល​ហាត់​រៀន​ ក្នុង​វគ្គ​គ្រូ​បង្វឹក​២​ឆ្នាំ​មក​នេះ ​ពេល​នេះ​រូបគេ​ទទួល​ការងារ​ ក្នុង​វិស័យ​បាល់ទាត់​ហើយ ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន U19 ​របស់ AT Madrid ​។

Torres ​ត្រូវ​បាន​អ្នក​គាំទ្រ AT Madrid ​ចាត់​ទុក​ជា​វីរបុរស​ក្លឹប​ម្នាក់ ក្រោយ​ពី​លេង​បាន​ ៤០៤​ប្រកួត ​និង​រក​បាន​១២៩​គ្រាប់ ។ ការ​ត្រលប់​មក​ធ្វើ​ការ​ឱ្យ​ក្លឹប​ដើម​របស់​គេ​វិញ​នេះ​ដែរ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​ជំហាន​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព ​និង​អនាគត​អាច​នឹង​ ដឹក​នាំ​ក្រុម​ធំ​ក៏​ថា​បាន៕

Most Popular

To Top