កីឡាការិនី Hidilyn Diaz បានឈ្នះមេដាយមាសអូឡាំពិក ក្រុងតូក្យូដំបូងគេ ឱ្យប្រទេសហ្វីលីពីនហើយ ក្នុងវិញ្ញាសាលើក ទម្ងន់៥៥គីឡូក្រាម។
កីឡាការិនីវ័យ៣០ឆ្នាំខាងលើនេះ បម្រើការងារនៅទ័ពអាកាសហ្វីលីពីន ហើយនាងក៏ជាកីឡាការិនីជម្រើសជាតិក្នុងប្រភេទ កីឡាលើកទម្ងន់ផងដែរ។ Diaz បានជួយហ្វីលីពីនឈ្នះមេដាយមាស នៅអូឡាំពិកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រប្រទេស នេះរយៈពេល៩៧ឆ្នាំកន្លងមកនេះហើយ ខណៈដែលកាលពីអូឡាំពិកនៅ Rio នាងក៏បានឈ្នះមេដាយដែរ ពោលគឺមេដាយប្រាក់ ។
នារីទ័ពអាកាសហ្វីលីពីនខាងលើនេះ បានបង្កភាពភ្ញាក់ផ្អើល ព្រោះឈ្នះជើងខ្លាំងចិន Liao Qiuyun ដែលជាម្ចាស់មេដាយ នៅលើវិញ្ញសាលើកទម្ងន់៥៥គីឡូក្រាមនេះកន្លងមក ។ ក្រោយពីជួយប្រទេសមានមុខមាត់លើឆាក អន្តរជាតិនេះហើយ Diaz ទទួលបានរង្វាន់យ៉ាង គាប់ចិត្តតែម្ដង។ ដោយនាងនឹងបានប្រាក់រង្វាន់ លើកទឹកចិត្តប្រមាណ ជាង៦០ម៉ឺនដុល្លារអាមេរិកឯណោះ ។ ស្របពេលក្រុមហ៊ុនជាច្រើនទៀតកំពុងរង់ចាំជួយ ផ្ដល់កម្លាំងចិត្តដល់នាងទៀត ៕