កីឡា

Virgil ទំនងជាអាចវិលចូល រួមការប្រកួតវិញហើយ

កីឡាករខ្សែការពាររឹងម៉ាំ Virgil Van Dijk ត្រូវបានគេជឿជាក់ថា ទំនង ជាអាចត្រឡប់ មកចូលរួមការ ប្រកួតឲ្យក្រុម
វិញហើយបន្ទាប់ ពីបានព្យាបាលរបួស ក្បាលជង្គង់ ក្នុងរយៈពេលដ៏យូរ មកហើយនោះ។

លោក Jurgen Klopp ដែលជាគ្រូបង្វឹក របស់ក្លឹបហង្សក្រហម Liverpool បានបញ្ជាក់ថា កីឡាកររូបនេះនឹងអាចមានឈ្មោះ
នៅក្នុងបញ្ជីកីឡាករ ដែលនឹងត្រូវចូលរួមការ ប្រកួតមិត្តភាពប៉ះ នឹងក្រុមអាល្លឺម៉ង់ Hertha Berlin នាពេលខាងមុខនេះ។

គួរឲ្យដឹងដែរថា Van Dijk មិនបានបង្ហាញវត្តមានលេងឲ្យក្រុមឡើយ ចាប់តាំងតែពីបានទទួលរង នូវការវះកាត់ក្បាលជង្គង់ កាលពីខែ
តុលាឆ្នាំទៅមក ហើយកីឡាករ វ័យ៣០ឆ្នាំរូបនេះក៏បានអវត្តមាន ស្ទើរតែការប្រកួតសំខាន់កាលពី រដូវកាលកន្លងមកផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top