កីឡា

អាមេរិក​ ឈរលើកំពូលតារាង កីឡាអូឡាំពិក ជាបណ្ដោះអាសន្ន វិញម្ដង

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលកំពុងតែដំណើរការនោះ គិតត្រឹមម៉ោង៣ និង៣៥នាទី រសៀលថ្ងៃទី២៧ កក្កដានេះ សហរដ្ឋអាមេរិក ឈរលើកំពូលតារាង កីឡាអូឡាំពិក ជាបណ្ដោះអាសន្នវិញម្ដង ។

ជាបណ្ដោះអាសន្នពេលនេះ សហរដ្ឋអាមេរិកឈរលំដាប់លេខ១ ដោយដណ្តើមបាន មេដាយមាសច្រើន ជាងគេប្រទេសចិន លំដាប់ លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលំដាប់លេខ៣ ។
សម្រាប់ដែលអត្តពលិក មកពីតំបន់អាស៊ីអាគ្នេយ៍ មានតែ៣ប្រទេសប៉ុណ្ណោះ ដណ្តើមបានមេដាយក្នុងនោះប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីន ដណ្តើមបានមេដាយមាស លើវិញ្ញាសា លើកទម្ងន់ ឯឥណ្ឌូនេស៊ីដណ្តើម បានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង ។

ចំពោះ សហរដ្ឋអាមេរិក ដែលដណ្ដើមបានមេដាយមាស ច្រើនជាងគេ មានមេដាយសរុបចំនួន២២គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ ៨គ្រឿងលំដាប់ លេខ២ដែលបានទៅប្រទេសចិននោះមាន មេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៩ គ្រឿងប្រាក់៥គ្រឿង និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប១៥ គ្រឿងក្នុងនោះមេដាយ មាស៨ ប្រាក់៣ គ្រឿងនិងសំរិទ្ធ៤គ្រឿង ៕ដោយ៖លី ភីលីព

Most Popular

To Top