កីឡា

ករណី COVID-19 ទាក់ទងនឹងអូឡាំពិកនៅ ទីក្រុងតូក្យូមានចំនួន ១៥០ ករណីចាប់តាំងពី ចាប់ផ្តើមខែកក្កដា

តូក្យូ៖អ្នករៀបចំការប្រកួតបាននិយាយថា មនុស្ស ៧ នាក់ទៀតដែលទាក់ទងនឹងកីឡាអូឡាំពិក ទីក្រុងតូក្យូបានធ្វើតេស្តិ៍វិជ្ជមានមេរោគCOVID-19 រួមមានអត្តពលិក ២ នាក់មកពីបរទេសដែលធ្វើឲ្យចំនួនសរុបគិតចាប់តាំងពី ដើមខែនេះដល់ ១៥៥ នាក់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

យោងតាមអ្នករៀបចំការប្រកួតបានឲ្យដឹថា អត្តពលិកទាំង ២ នាក់ដែលម្នាក់ជាកីឡាវាយកូនបាល់ហូឡង់ទាំង២នាក់ ស្នាក់នៅក្នុងភូមិរបស់អត្តពលិក។ អ្នកខ្លះទៀតជាមន្ត្រីពាក់ព័ន្ធនឹងការប្រកួតចំនួន ៣ នាក់ អ្នកម៉ៅការម្នាក់ និងជាសមាជិកគណៈកម្មាធិការរៀបចំ។

ពួកគេបាននិយាយថា ក្នុងចំណោមមនុស្ស៧នាក់មាន៥នាក់ មកពីបរទេសពួកគេបានបន្ថែមមនុស្ស ៣៧.៥៧៩ នាក់មកពីបរទេសបានចូលប្រទេសជប៉ុនសម្រាប់ការប្រកួតកាលពី ថ្ងៃអាទិត្យ។ ចំនួននៃការឆ្លងមេរោគ OVID-19 ចងក្រងដោយអ្នករៀបចំតាំងពីថ្ងៃទី ១ ខែកក្កដាដោយមិនរាប់បញ្ចូលសេចក្តីប្រកាសដោយ រដ្ឋាភិបាលកណ្តាល និងមូលដ្ឋាន។

នៅថ្ងៃអង្គារប៉ូលីសក្រុងតូក្យូបាននិយាយដាច់ ដោយឡែកពីគ្នាថា មន្រ្តី ៣ នាក់ទៀតដែលធ្វើការ សន្តិសុខនៅកន្លែងអូឡាំ ពិកមុនពេលការប្រកួតបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃសុក្រនេះ ត្រូវបានគេធ្វើតេស្តិ៍វិជ្ជមានមេរោគ OVID-19។មន្រ្តីទាំងអស់មានអាយុចាប់ពី ២០ ឆ្នាំឡើងទៅគឺជាក្រុមប៉ូលីសក្នុងទីក្រុង Hyogo។ ករណីថ្មីនេះបាននាំមកនូវការឆ្លងសរុប ក្នុងចំណោមមន្រ្តីនៅក្នុងក្រុមដល់ ១២ នាក់៕

Most Popular

To Top