កីឡា

Man UTD និង Real Madrid យល់ព្រមគ្នាលើ តម្លៃខ្លួនរបស់ Varane ហើយ

កីឡាករខ្សែការពារកណ្តាលដ៏ឆ្នើមសញ្ជាតិបារាំង Raphael Varane ទីបំផុតគឺអាចឈានទៅដល់ ការផ្ទេរជាផ្លុវការទៅចូលរួមជាមួយនឹងកីឡាដ្ឋានOld Trafford ហើយបន្ទាប់ពីតម្លៃខ្លួនរបស់កីឡាកររូបនេះបានឈានទៅដល់ការ យល់ព្រមព្រៀងគ្នា។

Varane វ័យ២៨ឆ្នាំត្រូវបានក្លឹបបិសាចក្រហម Man UTD យល់ព្រមក្នុងការចំណាយលុយ ប្រមាណជា៤១លានផោន ឬប្រមាណជា៥៧លានដុល្លារដើម្បីអាច ធ្វើការជាមួយគ្នា នៅរដូវកាលក្រោយ។

ការមកដល់របស់ Varane គឺជាការចុះកុងត្រាដ៏សំខាន់មួយរបស់ក្លឹប នៅរដូវក្តៅនេះបន្ទាប់ពីវត្តមាន របស់ខ្សែប្រយុទ្ធ Jadon Sancho កាលពីសប្តាហ៍មុន ក្នុងតម្លៃខ្លួនប្រមាន ជា៧៣លានផោនពីក្លឹប Dortmund រួចមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top