The Goal នៅថ្ងៃអង្គារនេះបានចេញផ្សាយថា ក្លឹបមាន់ខ្នាយមាស Spurs ដែលទើបតែបានចុះកុងត្រាទិញ បានកីឡាករ Bryan Gil រួចកាលពីចុងសប្តាហ៍នោះ នឹងមិនទាន់បញ្ចប់ការងារ របស់ខ្លួននាំយកកីឡាករ ចំណូលថ្មីនៅឡើយទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹប Spurs មកដល់សប្តាហ៍នេះ នៅតែបន្តការងារចរចារបស់ខ្លួន នៅឡើយជាមួយនឹងក្លឹប Atalanta ដើម្បីនាំយកកីឡាករខ្សែការពារឆ្នើម Cristian Romero ពីអ៊ីតាលីមកអង់គ្លេស។

គួរឲ្យដឹងដែរថាកីឡាករខ្សែការពារអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួន យ៉ាងអស្ចារ្យជាមួយនឹងទំរង់លេង និងសមត្ថភាពដ៏ល្អជាពិសេសក្នុងការប្រកួតពានរង្វាន់ Copa America កន្លងមកហើយជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា៤០លានផោន៕
ប្រែសម្រួល៖ស៊ុនលី
