កីឡា

អ្នក​រៀប​ចំ​អូឡាំពិក ​ប្រាប់​អត្ដពលិក ​កុំ​ខាំ​មេដាយ​ពេល​ថត​រូប ព្រោះ​ហេតុផល​នេះ​

​តាំង​ពី​ដើម​មក ​អ្នក​ដែល​ឈ្នះ​មេដាយ​អូឡាំពិក ​តែងតែ​ចូល​ចិត្ត​ខាំ​មេដាយ​ដែល​ខ្លួន​ឈ្នះ អំឡុង​ពេល​ថត​រូប​ជា​និច្ច ដែល​នេះ​បាន​ក្លាយ ​ជា​ទម្លាប់​ទៅ​ហើយ។

តែ​សម្រាប់​នៅ​ឆ្នាំ​នេះ​វិញ ក្រុម​អ្នក​រៀប​ចំ​អូឡាំពិក ​នៅ​ជប៉ុន​បាន​ប្រាប់ ​ទៅ​អត្ដពលិក​ថា ​បើ​អាច​កុំ​ខាំ​មេដាយ​ដែល​ខ្លួន​ឈ្នះ​អី ។ ​ការ​ហាម​ប្រាម​នេះ​ក៏​ដោយសារ​តែ​មេដាយ​នៅ​ឆ្នាំ​នេះ ​ជប៉ុន​បាន​ធ្វើ​ឡើង ​ដោយ​យក ​ឧបករណ៍កែច្នៃ​ បាន​ដូចជា​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ ​ទូរសព្ទ​ដៃ​ឈប់​ប្រើ​ជា​ដើម ​មក​កិន​លាយ​គ្នា ដើម្បី​បង្កើត​ជា​មេដាយ​ប៉ុណ្ណោះ ។ ​ដូច្នេះ​ហើយ ​បើ​សិន​ជា​ពេល​ឈ្នះ ​មិន​បាច់​ខាំ​ក៏​បាន។

រំលឹក​ថា​​ ជប៉ុន​ បាន​ប្រើប្រាស់​គ្រឿង ​អេឡិចត្រូនិក​ចាស់​ៗ ​រាប់​លាន​គ្រឿង ​ដែល​ទទួល​បាន​ពី​ប្រជាជន ​មក​ឱ្យ​ដើម្បី​ច្នៃ​ចេញ ​ជា​មេដាយ ​សម្រាប់​កីឡា​អូឡាំពិក​នេះ ។ ​ខណៈ​ដែល​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ពេល​នេះ​ជប៉ុន​ ក៏​កំពុង​ប្រជែង​ខ្លាំង​ជាមួយ​អាមេរិក ​និង​ចិន ដើម្បី​យក​មេដាយ​មាស​ផង​ដែរ ៕

Most Popular

To Top