កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ បទពិសោធក្រៅស្រុកជោគជាំ ចាន់ រឌ្ឍនាកា រកបានពីរគ្រាប់ និងបានទាត់កាប់មួយជើងយ៉ាងស្អាត ជួយឲ្យបឹងកេតយកបាន៣ពិន្ទុ ពីទឹកដីរបស់ស្វាយរៀងនៅនាទីទី៩០+ សម្រាប់ការប្រកួតលីគកំពូល កម្ពុជាសប្ដាហ៍ទី១០ ដែលបញ្ចប់ទៅបឹងកេត ឈ្នះស្វាយរៀង ២-១ ។ ក្រោយការជួយឲ្យបឹងកេត ឈ្នះជាប់ៗគ្នា ខ្សែប្រយុទ្ធដើមកំណើត មកពីខេត្តកំពតរូបនេះ នឹងអាចជាប់ជម្រើសជាតិឡើងវិញ ក្រោមហេតុផលបីនេះ។
១-ការបញ្ចប់ទី៖ វឌ្ឍនាកា នៅតែជាខ្សែប្រយុទ្ធមាន កម្រិតបញ្ចប់ទីច្បាស់ មិនចាញ់កីឡាករផ្សេង ផ្ទុយទៅវិញគេបានបង្ហាញទម្រង់លេង ប្លែកកាលពីម្សិលមិញ ពោលគឺហាក់កាច នឹងមានភាពស្វាហាប់។
២-ការលេងពេញ៩០នាទី៖ អ្នកណាក៏ដឹងដែរថា កន្លងមកខ្សែប្រយុទ្ធរូបនេះ មានភាពខ្សោយកម្លាំង ហើយកម្រឃើញលេងពេញ៩០នាទីណាស់។ ប៉ុន្តែម្សិលមិញនេះ គេបានលេង ពេញ៩០នាទី ទល់ក្រុមខ្លាំងស្វាយរៀង។ ប្រិយមិត្តពិតជាដឹងហើយថាការទទួលបាន ឱកាសលេងពេញៗបែបនេះ វានឹងអាចធ្វើឲ្យកម្លាំង របស់កីឡាករ ស្ថិតនៅកម្រិតមួយល្អ ហើយការជាប់ជម្រើសជាតិ ក៏មិនត្រូវបានមើលរំលងផងដែរ។
៣-នឹងមានភាគរយខ្ពស់ ជាប់ជម្រើសជាតិវិញ បើសិនបន្តរកបានគ្រាប់បាល់ ក្នុងបញ្ជី Top Scorers ៖ បូកទាំងពីរគ្រាប់ម្សិលមិញ វឌ្ឍនាកា រកបាន៩គ្រាប់ហើយ ស្មើកីឡាករ កែវ សុខផេង របស់វិសាខា ដែលជាខ្សែប្រយុទ្ធ ទើបជាប់ជម្រើសជាតិថ្មីៗ។ យ៉ាងណាការទាត់បញ្ចូលទី ដៃគូច្រើនគ្រាប់ នឹងបានជាប់ក្នុងបញ្ជី Top Scorers នេះក៏មិនទាន់ប្រាកដ ១០០% ថា នឹងបានជាប់ជម្រើសជាតិឡើងវិញនោះដែរ គ្រប់យ៉ាងអាស្រ័យលើវឌ្ឍនាកា ខ្លួនឯងផ្ទាល់ ថាចង់ជាប់ឡើងវិញឬអត់ ហើយបើសិនគេពិតជាចង់ជាប់មែននោះ គេគ្រាន់តែប្រឹងប្រែងហ្វឹកហាត់ ប្រមូលកម្លាំងនឹងមានភាគរយខ្ពស់ ព្រោះគេបញ្ចប់ទីច្បាស់៕ ប្រភព៖ សប្បាយ