កីឡា

Trippier សង្ឃឹមថាអាចផ្ទេរចូលរួម Man UTD ក្នុងរដូវក្តៅនេះ

កីឡាករខ្សែការពារ Kieran Trippier មកដល់ពេលនេះត្រូវបានគេជឿជាក់ថា កំពុងតែរំពឹងទុកយ៉ាងខ្លាំងក្លាថានឹងអាច ធ្វើការផ្ទេរមកចូលរួម ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅអង់គ្លេសវិញឲ្យបាននៅរដូវក្តៅនេះ។

The Sunsports បានចេញផ្សាយថាកីឡាករ ខ្សែការពាររូបនេះតែងតែមានព័ត៌មាន ទំនាក់ទំនងជាមួយនឹង បិសាចក្រហមជាច្រើន សប្តាហ៍ជាប់គ្នាកន្លងមកហើយ ហើយក្នុងនោះគ្រូបង្វឹកក្លឹបលោក Ole Solskjaer ផ្ទាល់គឺជាអ្នកដែលបាន ចាប់អារម្មណ៍ចំពោះ Trippier ដូចគ្នាផងដែរ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ នៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតជាមួយនឹងក្លឹបអេស្បាញ AT Madrid ប៉ុន្តែគេជឿជាក់ថា គាត់នឹងអាចផ្ទេរចាកចេញ ពីនោះក្នុងតម្លៃខ្លួនប្រមាណជា ៣០លានផោន ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top