កីឡាករ Tom Daley ម្ចាស់មេដាយមាសអូឡាំពិក របស់ចក្រភពអង់គ្លេស ផ្នែកកីឡាមុជទឹក បានអង្គុយមើលការប្រកួតវគ្គផ្ដាច់ព្រ័ត្របណ្ដើរ និងឆ្លៀតដេរប៉ាក់បណ្ដើរ ដែលជាចំណងចំណូលចិត្ដរបស់គេ។

Social Media បានចែករំលែករូបភាពរបស់ Daley ខ្លាំងមែនទែននៅថ្ងៃនេះ បន្ទាប់ព Cameraman ចាប់រូបភាពរបស់គេបាន អំឡុងពេលមើលការប្រកួតនៅព្រឹត្តិការណ៍អូឡាំពិក។ ដោយសារតែការប្រកួតនោះមិនមានក្រុមចក្រភពអង់គ្លេសប្រកួតផង ទើបបានជារូបគេមិនបាន Cheer អ្វីច្រើនទេ ដោយគ្រាន់តែមកអង្គុយមើលការប្រកួត និងអង្គុយដេប៉ាក់របស់ខ្លួនប៉ុណ្ណោះ។

Daley បានឈ្នះមេដាយមាសលើវិញ្ញាសាមុជទឹក១០ម៉ែត្រជាមួយដៃគូរបស់គេ Matty Lee កាលពីសប្ដាហ៍មុន។ ដោយក្រោយពីឈ្នះមេដាយមាសនោះហើយ រូបគេបានស្រក់ទឹកភ្នែកតែម្ដង ហើយក៏ប្រកាសប្រាប់ពិភពលោកថារូបគេជាភេទទី៣ផងដែរ ដែលហ៊ានប្រកាសនិងក្លាយជាអ្នកឈ្នះមេដាយមាសផងដែរ៕ប្រភព៖http://sabay

