The Sunsports នៅថ្ងៃនេះបានចេញផ្សាយថា ក្រោយទទួលរងនូវព័ត៌មានជាច្រើន អំពីការចាកចេញ ពីក្លឹបកាំភ្លើងធំ Arsenal ក្តីប៉ុន្តែមកដល់សប្តាហ៍នេះគ្រូបង្វឹករបស់ក្លឹប គឺលោក Mikel Arteta បានចេញមកបញ្ជាក់ហើយថា កីឡាករ Granit Xhaka នឹងបន្តមានវត្តមាន ជាមួយនឹងក្លឹបដដែល។
ប្រភពដដែលក៏បានឲ្យដឹងទៀតដែរថា មួយរយៈចុងក្រោយនេះកិច្ចចរចា រវាងកីឡាករជាមួយនឹង គ្រូបង្វឹករបស់ក្លឹប Roma គឺលោក Jose Mourinho បានត្រឹមបរាជ័យ ប៉ុណ្ណោះដែលមានន័យថា កីឡាករនឹងមិនមានក្លឹបណាផ្សេង បានទាក់ទងទៀតឡើយ ។
គួរឲ្យដឹងដែរថា Xhaka វ័យ២៨ឆ្នាំ សញ្ជាតិស៊ុយអែតរូបនេះ បច្ចុប្បន្នគឺជាប្រធានក្រុមរបស់ជម្រើសជាតិផង និងក្លឹបកាំភ្លើងធំផង ហើយគាត់បានបន្តរស់ នៅក្នុងទឹកដី Emirate នេះអស់រយៈពេល៥ឆ្នាំ កន្លងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី