កីឡា

Xhaka ត្រៀមទទួលបានកុងត្រាថ្មី ពី Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Granit Xhaka កំពុងទទួលបានភាពរីករាយយ៉ាងខ្លាំង ជាមួយនឹងទំរង់លេងរបស់ខ្លួនផង និងទំរង់លេងរបស់ក្រុមផង ហើយជាពិសេសការគាំទ្រកាន់តែខ្លាំងឡើងវិញ ពីសំណាក់អ្នកគាំទ្ររបស់ក្លឹប។

គ្រូបង្វឹករបស់ក្រុមលោក Mikel Arteta ក៏មានក្តីពេញចិត្ត ជាមួយនឹងកីឡាកររូបនេះយ៉ាងខ្លាំងផងដែរ ហើយជឿជាក់ថាកំពុងពិចារណាក្នុងការផ្តល់កុងត្រាថ្មីជូន Xhaka ខណៈដែលបច្ចុប្បន្នកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់នៅត្រឹមចុងរដូវកាលនេះទៅហើយនោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តចុងក្រោយ នឹងអាចប្រព្រឹត្តទៅយ៉ាងយូរបំផុត នៅត្រឹមពេលបញ្ចប់ទៅនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះជាមុនសិន។

បើករដូវកាល៩ប្រកួតមកនេះកាំភ្លើងធំ Arsenal ធ្វើបានយ៉ាងល្អជាមួយនឹងជ័យជំនះ ដល់ទៅ៨ដងមាន២៤ពិន្ទុ ឈរនៅកំពូលតារាងខណៈដែលតាមពីក្រោយ គឺជាក្រុមមេឃខៀវ Man City ដែលមាន២៣ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top