កីឡា

Van Dijk រៀបរាប់ពីយុទ្ធសាស្ត្ររារាំង Haaland មុនជំនួបគ្នាម្តងទៀតថ្ងៃអាទិត្យនេះ

កីឡាករខ្សែការពារ Virgil van Dijk គឺជាកីឡាករតែម្នាក់គត់ ដែលបានអះអាងថាខ្លួនគាត់ អាចធ្វើបានល្អជាងកីឡាករខ្សៃការពារណាណាទាំងអស់ ក្នុងការប្រកួតប៉ះជាមួយនឹងខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Erling Haaland នៅរដូវកាលនេះ ហើយក៏បានត្រៀមខ្លួនយ៉ាងខ្លាំង សម្រាប់ការប្រកួតចុងសប្តាហ៍នេះផងដែរ។

មកដល់ពេលនេះមានក្លឹបតែ២ប៉ុណ្ណោះ ដែលអាចបិទ Haaland មិនឲ្យរកគ្រាប់បាល់បាននោះគឺ Bournemouth និង Liverpool កាលពីប្រកួត Community Shield នៅទឹកដី King Power ដែលគ្រានោះទោះបីជាយ៉ាងណាក្តី Van Dijk បានទាយទុកថា Haaland នឹងធ្វើទុក្ខ ចំពោះខ្សែការពារច្រើននាក់ផ្សេងទៀត ក្នុងលីគជាមិនខាន។

ដូចទៅនឹងអ្វីដែលគាត់ Van Dijk បាននិយាយមែនប៉ុន្តែសម្រាប់ការប្រកួតខាងមុខនេះ ខ្សែការពារហូឡង់រូបនេះ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការរារាំង Haaland សាជាថ្មីដោយមានលើកឡើង ទាំងវិធីសាស្ត្រមួយចំនួន និងការប្តេជ្ញាចិត្តផងដើម្បីបិទមិនឲ្យ Haaland រកគ្រាប់បាល់ក្នុងការប្រកួតដ៏សំខាន់នេះឡើយ។

គួរឲ្យដឹងដែរថា៩ប្រកួតមកនេះ man City មាន២៣ពិន្ទ ឈរនៅលេខរៀងទី២នៅឡើយ ក្នុងតារាងកំពូលខណៈដែល Liverpool មាន១០ពិន្ទុឈរនៅលេខរៀងទី១០នៅឡើយ ក្នុងកំពូលតារាង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top