ទីផ្សារកីឡាករនៅរដូវក្ដៅឆ្នាំ២០២១ ហាក់បីដូចជាមិនហ៊ឹកហ៊ាក់ ដោយសារតែក្លឹបជាច្រើនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ យ៉ាងណាមិញ មានក្លឹបមួយ ដែលនៅតែអាចរកចំណូលបានខ្ពស់ពីការលក់កីឡាកររបស់ខ្លួន។
ក្លឹបនោះគឺ ក្លឹបអាល្លឺម៉ង់ Borussia Dortmund។ គិតមកត្រឹមល្ងាចថ្ងៃច័ន្ទ (ម៉ោងនៅកម្ពុជា) ក្លឹបនេះរកបានប្រមាណ ១២០លានដុល្លារ។ នេះបើតាមទិន្នន័យកត់ត្រាដោយទំព័រ Transfermarkt។
បើតាមប្រភពដដែលបានឱ្យដឹងថា ក្លឹបនេះបានបញ្ចេញកីឡាករចេញសរុប ៦នាក់ ដោយក្នុងនោះកីឡាករដែលលក់បានថ្លៃជាងគេគឺ ខ្សែស្លាបអង់គ្លេស Jordan Sancho ដែលផ្លាស់ទៅកាន់ក្លឹប Manchester United ក្នុងតម្លៃប្រមាណ ១០០លានដុល្លារ៕ ប្រភព៖http://sabay