កីឡា

ការប្រកួត Online 2021 Korean Ambassador`s Cup Taekwondo Competitionនាថ្ងៃទី៣ ខែសីហា

ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT ប្រកាសការ ប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competition ដែលប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០១ នៅភ្នំពេញ ខេមរសហព័ន្ធបានដាក់១២វិញ្ញាសា សម្រាប់ការប្រកួតក្នុងនោះវិញ្ញសា សម្តែងមេគុន១០វិញ្ញាសា និងប្រយុទ្ធបច្ចេកទេស២វិញ្ញាសា។

យោងតាមសចក្តីជូនដំណឹង របស់ខេមរសហព័ន្ធតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡា តេក្វាន់ដូ Online 2021 Korean Ambassador`s Cup Taekwondo Competition នេះសម្រាប់វិញ្ញសា សម្តែងមេគុន១០រួម មានវិញ្ញាសាមេគុនឯកត្តជន បុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុន ឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) និងវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខ្មៅ១ដាន់ ) ។
ចំណែកវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី មិនគិតអាយុ (Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង)។
ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា ៖វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនី អាចចូលរួមប្រកួតបាន តែមួយវិញ្ញាសាប៉ុណ្ណោះ ។

បញ្ជាក់ ៖ ការប្រកួតខាងនេះ ទទួលបានការឯកភាព ជាគោលការណ៍ របស់លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ៕

Most Popular

To Top