កីឡា

មក​ស្គាល់​ពី​ក្លឹប​ ដែល​រក​បាន​ចំណូល​ច្រើន ​ជាង​គេ​ពី​ទីផ្សារ​កីឡាករ ​នៅ​ឆ្នាំ២០២១​នេះ

ទីផ្សារ​កីឡាករ​នៅ​រដូវ​ក្ដៅ​ឆ្នាំ២០២១ ហាក់​បី​ដូច​ជា​មិន​ហ៊ឹកហ៊ាក់​ ដោយសារ​តែ​ក្លឹប​ជា​ច្រើន​កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩។ យ៉ាងណាមិញ មាន​ក្លឹប​មួយ ដែល​នៅ​តែ​អាច​រក​ចំណូល​បាន​ខ្ពស់​ពី​ការ​លក់​កីឡាករ​របស់​ខ្លួន។

ក្លឹប​នោះ​គឺ ក្លឹប​អាល្លឺម៉ង់ Borussia Dortmund។ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ច័ន្ទ (ម៉ោង​នៅ​កម្ពុជា) ក្លឹប​នេះ​រក​បាន​ប្រមាណ ១២០លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​កត់ត្រា​ដោយ​ទំព័រ​ Transfermarkt

បើ​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ក្លឹប​នេះ​បាន​បញ្ចេញ​កីឡាករ​ចេញ​សរុប ៦នាក់ ដោយ​ក្នុង​នោះ​កីឡាករ​ដែល​លក់​បាន​ថ្លៃ​ជាង​គេ​គឺ ខ្សែ​ស្លាប​អង់គ្លេស Jordan Sancho ដែល​ផ្លាស់​ទៅ​កាន់​ក្លឹប Manchester United ក្នុង​តម្លៃ​ប្រមាណ ១០០លាន​ដុល្លារ៕ ប្រភព៖http://sabay

Most Popular

To Top