ជើងឯកអ៊ីតាលី Inter Milan ហាក់ដូចជាមិនព្យាយាមរារាំងចំពោះ ការចង់បានរបស់ក្លឹបតោខៀវ Chelsea ទៅលើកីឡាករ
ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ឡើយប៉ុន្តែក៏បានដាក់ តម្លៃខ្លួនដ៏ថ្លៃមួយផងដែរ ដើម្បីជាលក្ខខណ្ឌ។
The Goal ជឿជាក់ថាក្លឹបអ៊ីតាលីមួយនេះ នឹងពិចារណាលក់កីឡាករ Lukaku ក្នុងលក្ខខណ្ឌណាដែលក្លឹបតោខៀវ Chelsea នឹងព្រម
ដាក់សំណើរជាទឹកប្រាក់ប្រមាណជា១២០លានអ៊ឺរ៉ូ ឬប្រមាណជា១០២លានផោន ប៉ុណ្ណោះខណៈដែលកន្លងមកធ្លាប់បានបដិសេធសំណើរជាទឹកប្រាក់ ១០០លានអ៊ឺរ៉ូម្តងហើយ។
Chelsea ទោះបីជាយ៉ាងណានៅមិនទាន់ បានធ្វើការឆ្លើយតបចំពោះ លក្ខខណ្ឌតម្លៃខ្លួនលើកនេះឡើយ ប៉ុន្តែកន្លងមកខ្លួនតែងតែយល់ឃើញថា Inter Milan ដែលកំពុងមានបញ្ហាហរិញ្ញវត្ថុនោះ នឹងទទួលយកសំណើរបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី